ឯកឧត្តម វ៉ា ថន អភិបាលខេត្តនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញអធិបតី ក្នុងពិធីប្រារព្ធអបអររុក្ខទិវា ៩កក្កដា ២០២៣
នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះ បានប្រារព្ធពិធីរុក្ខទិវា ៩កក្កដា២០២០ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត។
ពិធីនេះប្រព្រឹត្តទៅដែលមានទីតាំងស្ថិតវត្តព្រែកសំរោង ភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ
មានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ លោកលោកស្រី
សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត
លោកគ្រូអ្នកគ្រូសិស្សានុសិស្ស.និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណចំនួន ៣០០នាក់។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តបានមានប្រសាសន៍ថា បុណ្យរុក្ខទិវា៩កក្កដា
គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស
ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ
និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការស្រឡាញ់ព្រៃឈើ
ការចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់
សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន
មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ
ការហូរច្រោះដី
ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។
ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត
ក៏បានអំពាវនាវដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ
លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
ត្រូវបង្កើនស្មារតីចូលរួមអនុវត្តគោលនយោបាយដាំដើមឈើឡើងវិញរបស់រាជរដ្ឋាភិបាល
ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា
ថែមទៀត។ ពិសេសមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើ
ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន
ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តដាំដើមឈើនៅឆ្នាំបន្តបន្ទាប់
គ្រប់ទីកន្លែងទាំងអស់ក្នុងខេត្ត
ដើម្បីបង្កើតបាននូវពណ៌បៃតងនិងផ្កាគ្រប់ពណ៌សម្រាប់លម្អសោភ័ណភាព
ជាពិសេសនៅខេត្តក្រចេះ
ហើយត្រូវយកចិត្តទុកដាក់ជួយថែរក្សាការពារកូនឈើទាំងអស់នោះឱ្យបានដុះលូតលាស់គង់វង្សល្អ៕
Post a Comment