លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការ ជាមួយ គណ: បញ្ជាការ ឯកភាព ស្រុកបានចុះ ទៅ ដល់ មូលដ្ឋាន ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី

 ខេត្តកំពង់ឆ្នាំ ៖ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការ ជាមួយ គណ: បញ្ជាការ ឯកភាព ស្រុកបានចុះ ទៅ ដល់ មូលដ្ឋាន  ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានធ្វើ ការផ្សព្វផ្សាយ ច្បាប់ស្តីពី ជលផល ជាពិសេស ផ្តោតលើការចលនា ឲ្យ អ្នកនេសាទដែលប្រើប្រាស់ ឧបករណ៍ ឆក់ត្រី ស្ម័គ្រចិត្ត ប្រគល់ ជូន សមត្ថកិច្ច ដើម្បី រួមគ្នា លុប បំបាត់ ការ ប្រើប្រាស់ ឧបករណ៍ ខុស ច្បាប់ នេះ បន្តទៀត ។  

តាមការបញ្ជាក់របស់លោក លី ឡា បទល្មើសថយចុះដោយសារប្រជានេសាសាទមានកាយល់ដឹងច្រើនជាងឆ្នាំមុនៗ ដោយសាតែមានមន្រ្តីជំនាញ នៃរដ្ឋបាលជលផល ចុះមកអប់រំណែនាំជាប្រចាំផ្ទាល់ដល់ទីតាំងនេសាទ និងតាមសហគមន៍។ 

សូមបញ្ជាក់ផងដែលថាជាលទ្ធផល ប្រជាពលរដ្ឋចំនួន៨ រូប បានប្រគល់ ឧបករណ៍ ឆក់ត្រី ជូនជំនាញជលផលរួមមាន៖
_ អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧ គ្រឿង ។
_ អាំងវែកទ័រឆក់ត្រីប្រភេទក្តៅ ចំនួន ០១ គ្រឿង សរុប ចំនួន ០៨គ្រឿង។

ជាចុងក្រោយលោកបានផ្តាំផ្ញើរដល់មន្រ្តីទីជំនាញថ្នាក់ក្រោម ត្រូវខិតខំការពារធនធានធម្មជាតិ មានព្រៃឈើ ធនធានជលផល និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃនានា ឱ្យមានប្រសិទ្ធិភាព និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត៕

                                     







Powered by Blogger.