ពិធីគម្រប់ខួបមួយឆ្នាំក្រោយបានអភិវឌ្ឍជោគជ័យនូវអាជីវកម្ម ក្រុហ៊ុនញូ-ធី-រីច


នៅល្ងាចថ្ងៃ១៧ ខែធ្នូ ឆ្នាំ ២០២៣ក្រុមហ៊ុន ញូ-មី-រីច ដែលធ្វើអាជីវកម្មលើផលិតផលកាហ្វេ បានប្រារព្វពិធីគម្រប់ខួបមួយឆ្នាំក្រោយបានអភិវឌ្ឍជោគជ័យនូវអាជីវកម្មរបស់ខ្លួន។
លោក ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ញូ-ធី-រីច ឯ.ក ក្នុងវិធីគម្រប់ខួប១ឆ្នាំក្រុមហ៊ុន ញូ-ធី-រីច បានអោយដឹងថា ក្រុមហ៊ុន ញូ-មី-រីច  បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ជាក្រុមហ៊ុនដែរ ប្រកបដោយស្តង់ដាអន្តរជាតិ ដែលមានចក្ខុវិស័យបេសកកម្មគោលដៅ និងគុណតម្លៃក្នុងការលើកកម្ពស់វិស័យសុខភាព វិស័យអប់រំ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធុរកិច្ចទីផ្សារបណ្តាញជាសកល។ 

ក្រុហ៊ុនញូ-ធី រីច
បានបង្កើតនិងផ្តល់ឱកាសដល់មនុស្សជាតិទាំងក្នុងនិងក្រៅប្រទេសនូវមុខជំនួញអន្តរជាតិឌីជីថលដែលបានបង្កើតទំនាក់ទំនងទីផ្សារចំនួន17ប្រទេស លើសកលលោក។
ក្រុមហ៊ុនញូ-ធី-រីច ជាក្រុមហ៊ុនឯកជន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងភាពជាដៃគូអភិវឌ្ឍន៍ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដោយមើលឃើញគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់រាជរដ្ឋាភិបាល ត្រឹម ឆ្នាំ២០៣០ កាត់បន្ថយឱ្យបានមួយភាគបី នៃមរណភាពមុនអាយុកាលរំពឹងទុក ពីជំងឺមិនឆ្លង (ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម) តាមរយៈការការពារ ការព្យាបាល លើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព។ ក្រុមហ៊ុន និងថ្នាក់ដឹកនាំបានរៀបចំដំណើរការសមាហរណកម្ម លើផ្នែកសេវាកម្មអប់រំ និងផ្សព្វផ្សាយ ស្តីពី ការថែរក្សា ការការពារសុខភាពពីជំងឺមិនឆ្លង (NCD) និង បង្កើតការងារមុខរបរ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចូលរួមក្នុងគំរោងផែនការអភិវឌ្ឍន៍ ក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៤ ។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រុមហ៊ុនញូ-ធី-រីច
ដែលមានវត្តមានមួយឆ្នាំកន្លងមកនេះបានទទួលការអភិវឌ្ឍលូតលាស់អជីវកម្មរបស់ខ្លួនគួរជាទីមោទនៈ។

ក្នុងនាមក្រសួងពាណិជ្ជកម្មចង់ឃើញក្រុមហ៊ុនខ្មែរយើងរួមសហការជាមួយក្រុមហ៊ុនបរទេសដែលផ្តល់នូវកំណើនសេដ្ឋកិច្ច ពេលដែលក្រុមហ៊ុនរីកចម្រើនក្រុមហ៊ុនបានផ្តល់ការងារដល់អជីវករទាំងអស់ ហើយមួយចំណែកទៀតក្រុមហ៊ុនអាចមានលទ្ធភាពបង់ពន្ធជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ កំណើនសេដ្ឋកិច្ចបានកើនឡើងដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគនានា បើសិនជាអជីវកម្មរីកចម្រើន សេដ្ឋកិច្ចប្រទេសកម្ពុជាក៏មានការរីកចម្រើនផងដែរ។

ឯកឧត្តម ផាន អូន បានបន្តទៀតថា ក្រុមហ៊ុនញូ-ធី-រីច ដែលកំពង់ដំណើរការនេះគឹដើរនៅលើផ្លូវត្រូវ ហើយក្រុមហ៊ុនមួយនេះកំពុងដើរទៅរកទីផ្សារអន្តរជាតិបានផងដែរ។

ជាចុងបញ្ចប់ឯកឧត្តមបានសំណូមពរសូមអោយក្រុមហ៊ុនប្រកបរបរអាជីវកម្មត្រូវលក់ផលិតផលណាដែលមានសុវត្ថិភាព និងមានគុណភាពប្រកបដោយស្តង់ដា ដែលជាផលិតផលដែលមានផ្លាកសញ្ញាត្រឹមត្រូវ ផលិតផលដែលមិនបន្លំគុណភាព ហើយសម
ស្របនូវគុណតម្លៃ សម្រាប់ទីផ្សាររបស់ប្រទេសកម្ពុចជា និងទីផ្សារអន្តរជាតិ ដែលចៀសផុតនូវជម្ងឹទាំងឡាយ ។ ក្រសួងពាណិជ្ជកម្មអបអរសាសទរចំពោះក្រុមហ៊ុនអជីវកម្មទាំងអស់ដែលធ្វើចរាចរណឬនៅក្នុងប្រទេសកម្ពុជា និងត្រូវតែរក្សានូវសុខមាលភាពជូនប្រជាពលរដ្ឋជាការចាំបាច់ និងការពារអោយបាននូវការប្រកួតប្រជែងដោយសមធម៌៕


                      

                  


                                            










                                       


                                       

Powered by Blogger.