លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ប្រណាំងទូកង

នៅរសៀលថ្ងៃ អាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោងខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ប្រណាំងទូក ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកស្រុក អង្គភាពជុំវិញស្រុកត សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក សាយ គឹមឡម អភិបាលស្រុក បានចាត់ទុកថា ព្រឹត្តិការណ៍ប្រណាំងទូកនាពេលនេះ គឺធ្វើឡើងស្របតាមប្រពៃណីក្នុងភូមិ  ដើម្បីបង្កលក្ខណៈឲ្យមានភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកលេងកម្សាន្តក្នុងស្រុកផងដែល។ 


 



លោក សាយ គឹមឡម ក៏បានចាត់ទុកថា រដ្ឋបាលស្រុក ដែលបានរៀបចំពិធីដ៏សប្បាយរីករាយនាពេលនេះ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ផងដែរ ក្នុងការអភិឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុងគោលដៅឆ្នាំ ២០២០-២០២៣ ដែលធ្វើបាន សំដៅឲ្យកម្ពុជាយើង កំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សរឹងមាំ សក្តិសមជា «មាសបៃតង» និងរំពឹងទុកថាសម្រាប់ខេត្កំពង់ធំ នឹងមានកំណើនភ្ញៀវទេសចរ មកលេងកម្សាន្តកើនឡើងទ្វេរដងថែមទៀត។

លោក សាយ គឹមឡម បានបន្តទៀតថា កម្ពុជាយើងបច្ចុប្បន្ន ជាប្រទេសដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់កាន់តែល្អ ហេដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើនលូតលាស់គ្រប់ទីកន្លែង និងគ្រប់វិស័យ ដែលកត្តាទាំងនេះ ធ្វើឲ្យជីវភាពប្រជាជនបានកើនឡើង និងរួមចំណែកកាត់បន្ថយភាពក្រីក្រ យ៉ាងពិតប្រាកដ។

ជាចុងបញ្ចប់ លោក សាយ គឹមឡម ថ្លែងអំណរគុណលើកទឹកចិត្តកីឡាករចូលរួមប្រណាំងទូកទាំងអស់ សូមប្រកាន់វិន័យកីឡា ដោយថាការប្រណាំងចាញ់ ឬឈ្នះពេលនេះគឺជារឿងធម្មតា អ្វីដែលសំខាន់គឺសាមគ្គីភាព និងជ័យជំនះទាំងអស់គ្នា ជាពិសេថែរក្សារឹងមាំនូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន និងប្រទេសជាតិជារៀងដរាបតរៀងទៅ៕


 













Powered by Blogger.