លោក តេង ហាន់ ប្រធានសហគមន៍ តំបន់ឆ្នេរឃុំថ្មស បានបកស្រាយបំភ្លឺដល់ប្រជាពលរដ្ឋចោទលោកថាមិនមានការអភិវឌ្ឍន៏រីកចំរើន
កោះកុង៖ ថ្ងៃទីថ្២៤ ប្រជាពលរដ្ឋមួយចំនួនតូច ដែលស្តិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបទុមសារគរ ខេត្តកោះកុង បាននាំគ្នាទៅសាលាឃុំ ដើម្បីប្តឹងដកលោក តេង ហាន ប្រធានសហគមន៍ តំបន់ឆ្នេរឃុំថ្មស ហើយបានចោទថាចាប់តាំងពីលោកមកកាន់ដំណែងជាប្រធានសហគន៏មកមិនមានការអភិវឌ្ឍន៏អោយរីកចំរើនក្នុងមូលដ្ឋានឡើយ។
ជាមួយគ្នានេះដែរ លោក តេង ហាន់ ប្រធានសហគមន៍ តំបន់ឆ្នេរឃុំថ្មសបានបកស្រាយបំភ្លឺអង្គភាព រ៉ាយ ធើរ អោយដឹកថាករណីប្រជាពលរដ្ឋបានចោទប្រកាន់មកលើរូបលោកគឺបណ្តាលមកពីប្រជាពលរដ្ឋនៅភូមិស្រែថ្មី បានធ្វើការនេសាទក្នុងតំបន់ស៊ុមគ្រេងឈាម ( ហៅថាងាវ ) របល់ប្រជាពលរដ្ឋនៅក្នុងភូមិស្រែត្រាវ កាលពីថ្ងៃទី២០ សីហា ឆ្នាំ២០២៣ ខណពេលនោះដែរ លោក លូ ផល្លី ដែរជាម្ចាសស៊ុមគ្រេងបានធ្វើការឡាយវីដេអូ បន្ទាប់មកក៏បានទំនាក់ទំនងទៅ អាជ្ញាធរ និងមន្រ្តីជំនាញ មួយសន្ទុះក្រោយមកក៏មានអាជ្ញាធរនិងមន្រីជំនាញមកដល់តែប្រជាពលរដ្ឋនេសាទក្នុងស៊ុមគ្រេងរបស់គេរត់បាត់អស់។
លោកបានបន្តរទៀតថាការចោទប្រកាន់របស់ប្រជាពលរដ្ឋមួយចំនួនតូចនៅភូមិស្រែថ្មី គឺមិនពិតដូចក៏ចោទប្រកាន់មកលើរូបលោកទេព្រោះលោកគ្រាន់តែទទួលដំណឹងពីលោក លូ ផល្លី ក៍ដឹកនាំកម្លាំង រួមសហការជាមួយកម្លាំងចំរុះចុះដល់ទីតាំងនេសាទក្នុងតំបន់ស៊ុមគ្រេងរបស់គេតែនៅថ្ងៃទី២៤ ប្រជាពលរដ្ឋនោះបែរមកសុំដាក់ពាក្យស្នើរសុំដករូបលោកថែមទាំងចោទអាជ្ញាធរទៅវិញ។
សូមបញ្ជាក់ផងដែរថាកន្លងមកលោកតែងតែយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋនេសាទជាច្រើនភូមិ
ជាពិសេសលោកតែងតែដឹកនាំក្រុមការងារចុះល្បាត ដុតបំផ្លាញឧបករណ៏នេសាទខុសច្បាប់
ចុះដាំព្រៃកោងកាងឡើងវិញ បានពន្លេងក្តាមមានពងនៅក្នុងតំបន់អភិរក្ស
បានបោះបង្គោលព្រំនៅក្នុងតំបន់ជម្រកសុវត្តិភាព
និងបានបោះជម្រកអភិរក្សគ្រេងឈាម ក៏ដូចជាមានការលែងសត្វតអណ្តើកសមុទ្រ
ជាពិសេសបានសាងសង់ស្នាក់ការសហគមន៏ថ្មីផងដែរ ។
ជាចុងបញ្ចប់លោក តេង ហាន់ ស្នើរសុំអោយប្រជាពលរដ្ខនេសាទកុំបំពាន់កន្លែងដែលគេមានស៊ុមគ្រេង ឬតំបន់ដែរគេមានម្ចាស់គ្រប់គ្រងសូមកុំនេសាទកន្លែងគេតទៅទៀតជៀសវាងមានការកើតអំពើហឹង្សាណាមួយកើតឡើងណាមួយ៕
Post a Comment