ជនសង្ស័យចំនួន០៤ នាក់ ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តតាកែវឃាត់ខ្លួន

តាកែវ៖នៅថ្ងៃអង្គារ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១០នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ដឹកនាំលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿង
ញៀន បានចុះបង្ក្រាបចំនួន០១ករណី០២ទីតាំង៖

-ទីតាំងទី១ នៅចំណុចភូមិ អាចម៍ទន្សាយ ឃុំ ដូងខ្ពស់ ស្រុក បូរីជលសារ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖

១-ឈ្មោះ ហង់ រ៉ង ភេទ ប្រុសអាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ អាចម៍ទន្សាយ ឃុំ ដូងខ្ពស់ ស្រុក បូរីជលសារ ខេត្ត តាកែវ(ប្រើប្រាស់)
-ទីតាំងទី២ នៅចំណុចភូមិ កន្ទួតធំ ឃុំ ត្រឡាច ស្រុក ទ្រាំង ខេត្តតាកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ៖

១-ឈ្មោះ សូត្រ គឹមសេង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំ នៅភូមិ កន្ទួតធំ ឃុំ ត្រឡាច ស្រុក ទ្រាំង ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះ ភឿន សៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកឡាន មានទីលំនៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់)

 ៣- ឈ្មោះ ម៉ោង មុសភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០៧ កញ្ចប់,ទូរស័ព្ទចំនួន០៥គ្រឿងម៉ាក(ម៉ាក Vivo ០១គ្រឿង, oppo ០១គ្រឿង ,Weimi០១ គ្រឿងអិនចុចពិល ០១គ្រឿង ,Iphone 5 ០១ គ្រឿង)ម៉ូតូចំនួន ០២គ្រឿង (ម៉ាក CLICK ពាក់ស្លាកលេខតាកែវ 1J-1811,ម៉ាក Mslaz ពណ៌ខ្មៅ ពាក់ស្លាកលេខ1HV-4882)-កាំភ្លើងខ្លីខ្យល់ ចំនួន ០១ដើម គ្រាប់កាំភ្លើងពិតចំនួន ០១គ្រាប់,កូនកាំបិតចំនួន០១ដើមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនរួចបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

                                    រាយការណ៏ដោយលោក នួម បេន ប្រចាំខេត្តតាកែវ






                                    

Powered by Blogger.