កក្រើកឆាកទៀតហើយ ! ក្រុមតារាចម្រៀង K-popដ៏ល្បីរបស់កូរ៉េ Rain និងHyunAមកកម្ពុជាជាថ្មី

រា​ធានី​ភ្នំពេញ ៖ ពេលវេលា​ទន្ទឹងរង់ចាំ​របស់​មហាជន​កម្ពុជា​បាន​មក​ដល់​ហើយ ក្រោយ​ស្ងាត់​ៗ​តារាចម្រៀង K-pop​ដ៏​ល្បី​លោក Rain និង​កញ្ញា HyunA នឹង​លេច​វត្តមាន​ជា​ថ្មី​មក​កម្ពុជា ដោយ​ធ្វើ​គាំទ្រ​ទប់​អារម្មណ៍​មិន​បាន និង​ទន្ទឹង​ផ្លូវ​តារាចម្រៀង​ទាំង​ពីរ​ដួង​នេះ ។

ជា​ការ​ពិត​ណាស់ តារាចម្រៀង​ទាំង​ពីរ​ដួង​នេះ មក​កម្ពុជា​ក្នុង​ពេល​តែ​មួយ​ដោយ​ខុស​ត្រូវ​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ បើ​យោង​តាម​គណនី K-pop world បានអោយ​ដឹង​ថា « តារាចម្រៀង K-Pop, HyunA និង Rain នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​យប់​នេះ Rain និង HyunA ចុះ​មក​ដល់​ខ្មែរ​ម៉ោង​ខុស​គ្នា​បន្តិច​ដោយ Rain នឹង​មក​ដល់​មុន HyunA Rain នឹង​មក​ដល់​ព្រ​លាន​យន្តហោះ​ភ្នំពេញ​មុន​ដោយ​លោក​ចុះ​មក​ដល់​ម៉ោង 9:30 យប់​នេះ HyunA នឹង​មក​ដល់​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ក្រោយ ដោយ​នាង​ចុះ​មក​ដល់​ម៉ោង 10:25 យប់​នេះ​» ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​កន្លង​ទៅ​តារាចម្រៀង​លោក Rain បាន​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ នៅ​កោះ​ពេជ្រ ។ ក្នុង​នោះ​ដែរ ក្រោយ​ការ​មក​ដល់​វត្ត​របស់​កំពូល​តារាចម្រៀង​ទាំង​ពីរ​នោះ​មហាជន​កម្ពុជា​ខ្លះ​បាន​លោក​ឡើង​ថា « See you tomorrow my King and Queen of K Pop » និង​ខ្លះ​ទៀត​បាន​និយាយ​ថា​« រំភើប​ខ្លាំង​ណាស់ រង់ចាំ​យូរហើយ My idol Rain and HyunA » ។ និង​ខ្លះ​ទៀត​លើក​ឡើង​ថា​« ពេលវេលា​កម្រ​ដឹង​តែ​កក្រើក​ទៀត​ហើយ Rain my Idol in heart » ។

បើ​ងាក​មក​ក្រុម​សម​ឆាក​វិញ​ក៏​មិនធម្មតា​នោះ​ដែរ ក្រោយ​រូបភាព​ខ្លះ​ៗ​ត្រូវ​ចែករំលែក​ដោយ​គាំទ្រ ពោល​ពិតជា​ធំ ហើយ​មិន​ធ្លាប់​ពី​មុន​មក​នៅ​កម្ពុជា ទាំង​សម្តែង​ក៏​ដូច​ជា បច្ចេកទេស​ផ្សេង​ៗ​នោះ ។ តារាចម្រៀង កញ្ញា HyunA ត្រូវ​បាន​គេ​ដឹង​ថា កញ្ញា​ជា​តារាចម្រៀង អ្នកនិពន្ធ​បទ​ចម្រៀង​អ្នក​រ៉េ​ប និង​ជាតា​រា​ម៉ូ​ដែល​ដ៏​ល្បី​របស់​កូរ៉េ​ខាងត្បូង​នោះ ។

កញ្ញា​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ជា​សមាជិក​ក្រុម​នារី Wonder Girls ក្នុង​ខែកុម្ភៈ ឆ្នាំ 2007 ។ បន្ទាប់​ពី​ចាក​ចេញពី​ក្រុម​នេះ​មិនយូរ​ប៉ុន្មាន Hyuna បាន​ចាក​ចេញពី JYP Entertainment ហើយ​បាន​ចូលរួម​ជាមួយ​ក្រុម​ចម្រៀង​នារី 4Minute ក្រោម​ផលិតកម្ម Cube Entertainment ។

ក្រុម 4Minute បាន​បង្ហាញខ្លួន​ដំបូង​ក្នុង​ខែមិថុនា ឆ្នាំ 2009 ហើយ​បាន​បន្ត​ក្លាយជា​ក្រុម​ចម្រៀង​ស្រី​ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ប្រទេស ។ បើ​ងាក​មក​តារាចម្រៀង​ប្រុស​សង្ហា​លោក Rain​វិញ គឺជា​តារាចម្រៀង អ្នកនិពន្ធ ចម្រៀង​អ្នក​រាំ​តារា​សម្តែង និង​ជា​អ្នក​ផលិតករ ។ លោក​បាន​សម្តែង​រឿង​ដំបូង​ដែល​ចំណងជើង​ថា « Let’s go to school »​ឆ្នាំ​២០០៣ ហើយ​ចាប់តាំងពី​ពេល​នោះ​លោក​ក៏​ទទួល​បាន​ប្រជាប្រិយភាព​ជា​ហូរ​ហែល​៕ 

                                   








Powered by Blogger.