ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់អាហារូបករណ៍ ៣០ន្លែង សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស (IIC)


ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានសម្រេចផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស (IIC)។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានឱ្យដឹងថា អាហារូបករណ៍ទាំង ៣០កន្លែងនោះ រួមមាន ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០% លើថ្លៃសិក្សា ចំនួន ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង  ១០០% លើថ្លៃសិក្សា ចំនួន ២០កន្លែង។

បើតាមសេចក្តីជូនដំណឹងដដែល កាលបរិច្ឆេទចូលរៀនលើកទី១. នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លើកទី២. នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី៣. នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស ដែលមានទីតាំងស្ថិតនៅអគារលេខ៦៩ ផ្លូវបេតុង(បណ្តោយផ្លូវជាតិលេខ១) សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនថា អាហារូបករណ៍នេះចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់កញ្ញា លី សុគន្ធា លេខទូរសព្ទ ០១៧ ៦៨៤ ៨៨១ លោក ម៉ៅ រិទ្ធច័ន្ទសំណាង លេខទូរសព្ទ ០៩៦ ៥៩១ ៦៩៤២ និងកញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍ លេខទូរសព្ទ ០៩៦ ៥៤៩ ០៧៣៣៕

                                                  

                                                





 

Powered by Blogger.