ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ស្រុកជជលគិរី

ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងរដ្ឋបាលជលផលកំពង់ប្រាសាទ រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយ កងរាជអាវុធហត្ថស្រុកជលគីរី អធិការដ្ឋាននគរបាលស្រុកជជលគិរី និង សហគមន៍នេសាទភូមិថ្មី ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែកស្ដីទីរដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចព្រែកប្រចាន់ ភូមិកោះធំ ឃុំព្រៃគ្រី  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់របស់លោក នួន ឬទ្ធី បានអោយដឹងថាវត្ថុតាងបំផ្លាញចោលមាន របាំងស្បៃមុង០១ករណី ស្មើនឹង ១០ កន្លែងប្រវែង៤០០ម លូស្បៃមុង  ចំនួន ១០គ្រឿង បង្គោលចំនួន ២០០ ដើម និងត្រីចំរុះចំនួន ៣០គ.ក្រ ចាក់លែងក្នុងដែននេសាទវិញ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីជំនាញរបស់លោក ក៏បានចុះធ្វើការបង្ក្រាប និងរើរុះនូវរបាំងសាច់អួន និងរបាំងស្បៃមុង ដែលក្រុមឈ្មួញកំពុងតែលួចដាក់ នៅក្នុងដែននេសាទមួយ ចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយកម្លាំងរបស់លោកចុះធ្វើការទប់ស្កាត់ និងបង្ក្រាបជារៀងរាល់ថ្ងៃ ដោយបានសហការជាមួយកងកម្លាំង ឯកភាពគ្រប់ជំនាញ ធ្វើការរុះរើរឧបករណ៍នេសាទយ៉ាងសកម្មផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមនាយខណ្ឌរដ្ឋបាលជលផល លោកសូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំធ្វើការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ នៅក្នុងរដូវបិទនេសាទនេះ ដោយផ្ដល់ឱកាសឲ្យត្រីបានឡើងពងកូន ដើម្បីបន្តពូជពង្ស ជាពិសេស ការប្រើឧបករណ៍ស្បៃមុង និងរបាំងលបលូដែលមានប្រវែងហួសពីច្បាប់បានកំណត់ក្នុងករណីនៅតែប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីជលផលមន្ត្រីជំនាញនឹងធ្វើការបង្ក្រាបដោយមិនមានការយប់យល់ឡើយ៕









 


Powered by Blogger.