កោះកុងមានការបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទថ្មសឡើងវិញ។

ថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2023 វេលាម៉ោង 8:00 ព្រឹកនៅសាលាឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុងមានបើកមហាសន្និបាត ជ្រើសរើសគណៈកម្មាធិការសហគមន៍នេសាទថ្មសអាណត្តិថ្មីដែលមានប្រជាពលរដ្ឋជាសមាជិកសហគមន៍នេសាទចូលរួមមកពីឃុំថ្មសសរុបចំនួន 658 នាក់ ស្រីមាន 261 នាក់ ក្នុងនោះភូមិស្រែថ្មីមានចំនួន196 នាក់ ស្រី 77 នាក់ ភូមិចម្លងគោមាន 49 នាក់ ស្រី 9 នាក់ មាន 69 នាក់ ស្រី 11 នាក់ភូមិថ្មសមានចំនួន 149 នាក់ស្រី 65 នាក់ និងភូមិស្រែត្រាវមានចំនួន 169 នាក់ ស្រី 52 នាក់ ហើយនិងមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន27 រូប ស្រី5 រូបសម្របសម្រួលនិងសង្កេតការណ៍ដោយរដ្ឋបាលជលផលនិងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ខណ្ឌរដ្ឋបាលជលផលកោះកុង អាជ្ញាធរភូមិថ្មស ភូមិពាក់ព័ន្ធនិងអ្នកសារព័ត៌មានដឹកនាំដោយអ្នកស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល ដោយមានសមាសភាពចូលរួមដូចតទៅ


១ លោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ

២ លោកស្រី ហេង ពន្លៃ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ

៣ លោក សេង ប៊ុណ្ណា នាយករដ្ឋបាលជលផលកោះកុង

៤ លោក គឹម ជឿង ជំទុកទីមួយតំណាងឲ្យលោកមេឃុំថ្មស

៥ លោក ទេស ឈាន មេប៉ុស្តិ៍រដ្ឋបាលថ្មស រួមនឹងសមាជិកសមាជិកាសហគមន៍ថ្មសថ្មសរួមហ្នឹងភូមិដែលពាក់ព័ន្ធ។

ក្នុងពិធីនោះលោកស្រី កាំង ឃីម បានមានមតិសំណេះសំណាលនិងលើកឡើងអំពីគោលនយោបាយកំណែទម្រង់វិស័យជលផលស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលបានប្រគល់កន្លែងនេសាទក៏ដូចធនធានជលផល ដែលមាននៅក្នុងតំបន់ជូនដល់ប្រជាពលរដ្ឋនេសាទ​រស់ក្នុង​ឬក្បែរកន្លែងនេសាទធ្វើការគ្រប់គ្រង ដូច្នេះដើម្បីចូលរួមក្នុងការងារនេះធ្វើឱ្យធនធានជលផលមានការសម្បូរ មាននិរន្តរភាព គឺត្រូវរួមគ្នាជាក្រុម ដូចជាពេលនេះយើងបានចងក្រងជាក្រុម និងធ្វើការបោះឆ្នោតជ្រើសរើសតំណាងជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសហគមន៍នេសាទជាក្បាលម៉ាស៊ីនដឹកនាំអង្គភាពមហាជននេះហៅថាសហគមន៍ថ្មស និងប្រកាសបើកកិច្ចប្រជុំការបោះឆ្នោតចាប់ពីពេលនេះតទៅ។

លោក គឹម ជឿន មានមតិស្វាគមន៍និងលើកឡើងពីស្ថានភាពប្រជាពលរដ្ឋ និងស្ថានភាពភូមិសាស្ត្រនៃកន្លែងនេសាទសហគមន៍ថ្មស សកម្មភាពការគ្រប់គ្រងនិងសកម្មភាពបទល្មើសនេសាទដែលកើតមាននៅពេលកន្លងមកនិងក្នុងនាមជាអាជ្ញាធរឃុំខ្ញុំសូមឲ្យសមាជិកសហគមន៍នេសាទទាំងអស់ចូលរួមបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសហគមន៍នេសាទថ្មសអាណិតថ្មីឱ្យបានគ្រប់ៗគ្នា និងសូមឲ្យដំណើរការបោះឆ្នោតនេះដំណើរបានដោយបានជោគជ័យ។

លោក ស៊ូ ហ្សូត្រា មានមតិអំពីគោលការណ៍នៃការបោះឆ្នោតសហគមន៍នេសាទ យោងតាមប្រកាសស្តីពីការណែនាំ អំពីសហគមន៍នេសាទប្រការ 23 នៃលក្ខន្តិកៈសហគមន៍នេសាទចំនួនគណៈកម្មាធិការសហគមន៍នេសាទ និងបេក្ខជនឈរឈ្មោះត្រូវអនុម័តដោយមហាសន្និបាត ប្រការ 24 កិច្ចដំណើរការបោះឆ្នោតជាភារកិច្ចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលមានសមាសភាពទី 3 ទៅ 5 នាក់តាមការកំណត់ជាក់ស្ដែងរបស់មហាសន្និបាតនិងត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានចំណេះដឹងភាពស្មោះត្រង់ប្រការ 26 បេក្ខជនត្រូវមានសំឡេងឆ្នោតខ្ពស់ជាងជាប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសហគមន៍នេសាទតាមលំដាប់នៃសំឡេងគាំទ្រដែលទទួលបានបន្ទាប់មកកិច្ចដំណើរការអនុម័តចំនួនគណៈកម្មាធិការសមាគមនេសាទកំណត់បេក្ខជនឈរឈ្មោះបោះឆ្នោតនិងកំណត់ពីការគូសសន្លឹកឆ្នោតដោយសំឡេងភាគច្រើនរបស់មហាសន្និបាតកិច្ចដំណើរការមហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសហគមន៍នេសាទថ្មសទាំងស្រុងទៅតាមនីតិវិធី សមាសភាពគណៈកម្មាធិការសហគមន៍នេសាទថ្មសដោយសំឡេងភាគច្រើននៃមហាសន្និបាតបានកំណត់យក11 រូប និងលើកទឹកចិត្តឱ្យមានស្ត្រីចូលរួមបានច្រើន។

បេក្ខជនឈរឈ្មោះបោះឆ្នោតមានរាយនាមនិងទទួលបានសន្លឹកឆ្នោតដូចតទៅ

១ លោក នី ណុយ ភូមិថ្មសទទួលបានសំឡេងឆ្នោតគាំទ្រ 249 សំឡេង

២ លោកស្រី សៀក សុទាន ភូមិថ្មស ទទួលបានសំឡេងឆ្នោតគាំទ្រ 281 សំឡេង

៣ លោក ថា វាសនា ភូមិថ្មសទទួលបានសំឡេងឆ្នោតគាំទ្រ 305 សំឡេង

៤ លោក ទី ពៅ ភូមិថ្មសទទួលបានសំឡេងឆ្នោតគាំទ្រ360 សំឡេង

៥ លោក អ៊ំុ ខ្នាច ភូមិថ្មសទទួលបានសំឡេងឆ្នោតគាំទ្រ 334 សំឡេង

៦ លោក តេង ហាន់ ភូមិស្រែត្រាវទទួលបានសំឡេងឆ្នោតគាំទ្រ 391 សំឡេង

៧ លោក សាយ យ៉ន ភូមិស្រែត្រាវទទួលបានសំឡេងឆ្នោតគាំទ្រ 368 សំឡេង

៨ លោក សឹង ឃិន ភូមិស្រែត្រាវទទួលបានសំឡេងឆ្នោតគាំទ្រ 320 សំឡេង

៩ លោក អុិន ធិន ភូមិស្រែត្រាវទទួលបានសំឡេងឆ្នោតគាំទ្រចំនួន 334 សំឡេង

១០ លោកស្រី ឡៅ ស្រីទូច ភូមិស្រែត្រាវទទួលបានសំឡេងឆ្នោតគាំទ្រចំនួន 322 សំឡេង

១១ លោក តាវ វណ្ណា ភូមិស្រែថ្មីទទួលបានសំឡេងឆ្នោតគាំទ្រ 316 សំឡេង

១២ លោក ហុក ព្រៅ ភូមិស្រែថ្មីទទួលបានសំឡេងឆ្នោតគាំទ្រ។ 384 សំឡេង

១៣ លោក នុត ចាន់ឃាង ភូមិស្រែថ្មីទទួលបានសំឡេងឆ្នោតគាំទ្រ 341 សំឡេង

១៤ លោក ជា ប្រុក ភូមិស្រែថ្មីទទួលបានសំឡេងឆ្នោតគាំទ្រ 186 សំឡេង

១៥ លោក យុន ភ័ណ្ឌ ភូមិស្រែថ្មីទទួលបានសំឡេងឆ្នោតគាំទ្រ 167 សំឡេង

១៦ លោក ទិន ផា ភូមិចំការលើទទួលបានសំឡេងឆ្នោតគាំទ្រ 164 សំឡេង

១៧ លោកស្រី អាង ហួង ភូមិចំការលើទទួលបានសំឡេងឆ្នោតគាំទ្រ 191 សំឡេង

១៨ លោក ណង ទូច ភូមិចំការលើទទួលបានសំឡេងឆ្នោតគាំទ្រ 161 សំឡេង

១៩ លោក ចាន់ សុភី ភូមិចំការលើទទួលបានសំឡេងឆ្នោតគាំទ្រ 150 សំឡេង

២០ លោក ភាស់  ឆែម ភូមិចំការលើទទួលបានសំឡេងឆ្នោត 152 សំឡេង

២១ លោក ហង្ស សោម ភូមិចម្លងគោ ទទួលបានសំឡេងឆ្នោតគាំទ្រ 146 សំឡេង

២២ លោក ទូច ឌី ភូមិចម្លងគោទទួលបានសំឡេងឆ្នោតគាំទ្រ 141 សំឡេង

២៣ លោក ប៉ាវ វុទ្ធី ភូមិចម្លងគោទទួលបានសំឡេងឆ្នោតគាំទ្រ 161 មួយសំឡេង

២៤ លោក ពៅ គេន ភូមិចម្លងគោទទួលបានសំឡេងឆ្នោតគាំទ្រ 107 សំឡេង

២៥ លោក ហ៊ុន ឈៀវលេង ភូមិចម្លងគោទទួលបានសំឡេងឆ្នោតគាំទ្រ 105

២៦ លោកស្រី ជា ណាវី ភូមិស្រែថ្មីទទួលបានសំឡេងឆ្នោតគាំទ្រ148 សំឡេង

២៧ លោកស្រី តុត យឿន បងស្រែត្រាវទទួលបានសំឡេងឆ្នោតគាំទ្រ 170 សំឡេង យោងតាមការរាប់សន្លឹកឆ្នោតគឺសន្លឹកឆ្នោតបានការចំនួន 613 សន្លឹក និងសន្លឹកឆ្នោតមិនបានការមានចំនួន 45 សន្លឹកបេក្ខជនជាប់ឆ្នោតជាគណៈកម្មាធិការសហគមន៍នេសាទថ្មសអាណិតថ្មីឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុងរួមមាន

តំណាងគណៈកម្មាធិការសហគមន៍នេសាទទើបជាប់ឆ្នោតបានឡើងមានមតិធ្វើការប្តេជ្ញាចិត្តក្នុងការដឹកនាំ គ្រប់គ្រងសហគមន៍នេសាទ កន្លែងនេសាទសហគមន៍ និងកន្លែងអភិរក្សជលផល  ព្រមទាំងធ្វើជាតំណាងដ៏ល្អរបស់សមាជិក សហគមន៏អោយបានជោគជ័យ និងធ្វើការប្រលងប្រណាំងជាមួយសហគមន៏ដ៏ទៃ។

ជាចុងក្រោយ លោក គឹម ជឿន បានធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោត ព្រមទាំងផ្តាំផ្ញើរអោយគណៈកម្មាធិការសហគមន៍ទើបជាប់ឆ្នោតថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចសហគមន៍នេសាទអោយបានហ្មត់ចត់ និងអនុវត្តតាមច្បាប់ស្តីជលផល លក្ខន្តិក: បទបញ្ជាផ្ទៃក្នុង និងលិចិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសហគមន៍នេសាទ៕





                                    

Powered by Blogger.