ប្រជាពលរដ្ឋជាច្រើននាក់ផ្ទុះកំហឹងលើកគ្នាដុតបំផ្លាញស្នាក់ការបរិស្ថានអស់រលីង

 ខេត្តក្រចេះ៖ពលរដ្ឋប្រមាណជាង៣៥០នាក់មកពីភូមិចំនួន៣បានផ្ទុះកំហឹ.ងដោយការណាត់គ្នាទៅដុតបំផ្លាញស្នាក់ការ តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរ គ្រៀងសែនជ័យ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយខឹង មន្រ្តីបរិស្ថាន ចាប់ម៉ាស៊ីនអារឈើរបស់ពួកគេក្នុងតំបន់ការពារ ។

តាមព័ត៌មានបឋមពីអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះមកភូមិចំនួន៣ រួមមានភូមិស្រែជិះ ភូមិររៀង និងភូមិអំពក ស្ថិតក្នុងឃុំស្រែជិះដែលមានគ្នាសរុបប្រហែលជា៣៥០នាក់ សម្រុកបុកចូលទៅដុតបំផ្លាញកន្លែងបរិស្ថាន សរសរស្តម្ភ ។

ហេតុការដែលបង្កជាកំហឹ.ងឈានទៅប្រើអំពើហិ.ង្សារដុតបំផ្លាញទីស្នាក់ការបរិស្ថានខាងលើនេះ ត្រូវបានគេអះអាងថា មកពីក្រុមប្រជាពលរដ្ឋខឹងសម្បារជាមន្រ្តីបរិស្ថានដែលបានចុះអនុវត្តចាប់បង្ក្រាបម៉ាស៊ីនត្រង់ស៊ីន័រ និងកាំបិតរបស់ពួកគាត់ដែលអារឈើធ្វើរបងស្រែ និងអារធ្វើរោងដាំបាយ ។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ដួងសាវុធ ឲ្យដឹងថា ករណីខាងលើនេះ គឺកើតចេញពីពលរដ្ឋដោយមានកំហឹ.ងខឹងសម្បារ និងមន្រ្តីបរិស្ថានបានបង្រ្កាបចាប់ម៉ាស៊ីនរណាយន្ដម៉ាកស្ទីល១គ្រឿង និងកាំបិត១ដើម ពីបុគ្គល់ម្នាក់ទៅអារឈើក្នុងតំបន់ការពារ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ។

លោកបញ្ជាក់ទៀតថា ការដែលពលរដ្ឋលើកគ្នាទៅដុតបំផ្លាញស្នាក់ការបរិស្ថាននោះ គឺមានមេក្លោងចំនួន២នាក់ ទី១.ឈ្មោះក្លូ និងម្នាក់ទៀតឈ្មោះ រ៉ា ទី ហើយឈ្មោះរ៉ា ទីនេះមានតួនាទីជាអនុប្រធានសហគមន៍ព្រៃឈើទៀតផង ។ ហើយបុគ្គលរូបនេះជាអ្នកទៅអារឈើក្នុងតំបន់ការពារនោះតែម្ដង ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ពលរដ្ឋទាំងនោះបានដុតបំផ្លាញខូចខាត់អស់ស្នាក់ការបរិស្ថានចំនួន១ខ្នងឆេះអស់ទាំងស្រុង រោងស្នាក់នៅឆេះអស់ទាំងស្រុង និងឈើជាវត្តុតាងដែលបង្រ្កាបបានកន្លងមកក៏ត្រូវបានពួកគាត់ដុតបំផ្លាញចោលអស់ផងដែរ ។យ៉ាងណាក៏ដោយពាក់ព័ន្ធករណីផ្ទុះហិ.ង្សារហូតមានការដុតបំផ្លាញទីស្នាក់ការបរិស្ថានពីសំណាក់ពលរដ្ឋជាច្រើនរយនាក់ គេនៅមិនទាន់ដឹងពីដំណោះស្រាយ ឬវិធានការផ្លូវច្បាប់យ៉ាងណានៅឡើយទេ ៕








 

Powered by Blogger.