លោក ស ថេត : មន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យជាពិសេសត្រូវធ្វេីយ៉ាងណាដេីម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់
ភ្នំពេញ : មន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ ជាពិសេសត្រូវធ្វេីយ៉ាងណាដេីម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ ។ នេះជាការលើកឡើងរបស់ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា : នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំប្រារព្ធពិធី ប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២៦២រូប ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងលោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងទទួលផែនការងារសេនាធិការ បានឡេីងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ និងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដល់អង្គពិធី។ ជាកិច្ចបន្ទាប់ លោកឧត្តមសេនីយ៍ត្រី យ៉ែម នៅ ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានឡេីងប្តេជ្ញាចិត្តតំណាងនាយនគរបាលជាតិ ដែលទើបផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង។
ជាកិច្ចបន្ទាប់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជេីញផ្តល់កិត្តិយសបំពាក់សក្តិជូនលោក-លោកស្រីស្នងការរង ក្រុមជំនួយការ និងមន្ត្រីជាច្រេីនរូបទៀតផងដែរ។
ក្នុងឱកាសនោះដែរ លោកស្នងការ បានធ្វេីការផ្តល់ជាមតិណែនាំល្អៗជាច្រេីនដល់មន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ ជាពិសេសត្រូវធ្វេីយ៉ាងណាដេីម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ ។ ល។ ក៏ដូចជាផ្តោតសំខាន់ដល់តាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រេីប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ។
ជាកិច្ចបញ្ចប់លោកស្នងការបានជូនពរដល់អង្គប្រជុំទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំង៤ប្រការ គឺអាយុវណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment