លោក យ៉ាន់ ពណ្ណវេហា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោកយាយពិការដៃជើង នៅខេត្តកំពត

 កំពត ៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក យ៉ាន់ ពណ្ណវេហា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនកុមារីពិការដៃជើងពីកំណើត រស់នៅភូមិត្រពាំងគគី ឃុំល្បើក ស្រុកឈូក ខេត្តកំពត។


អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក យ៉ាន់ ពណ្ណវេហា និងក្រុមការងារ ប្រគល់ជូនលោកយាយពិការ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៤០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម ត្រីខ ចំនួន ២០កំប៉ុង ទឹកបរិសុទ្ធ ចំនួន ១០យួរ មី ចំនួន ១កេស ទឹកត្រី ចំនួន ២យួរ ប៊ីចេង ចំនួន ១គីឡូក្រាម និងស្ករស ចំនួន ១គីឡូក្រាម៕





Powered by Blogger.