ឯកឧត្តម ឈឹម វុទ្ធា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកបរិបូណ៌ ២រូប

 កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលស្រុកបរិបូណ៌ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈឹម វុទ្ធា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។  

ដោយមានការចូលរួមពី លោក ចេង ចាន់ដូណា អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក នាយករងសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត កងកម្លាំង៣ប្រភេទ មន្ត្រីរាជការ កម្លាំងយុវជនជាច្រើនរូប។ 

យោងប្រកាស របស់ក្រសួងមហាផ្ទៃ លេខ (២៥១៧ ប្រក )ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូប នៅក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដូចមានរាយនាមខាងក្រោម៖
១-លោក អ៊ឹម ផង់ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលស្រុកបរិបូណ៌ ។
២-លោក ម៉ី សារី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកបរិបូណ៌។

ឆ្លៀតក្នុងពិធីនេាះ លោក  អ៊ឹម ផង់ អភិបាលរងស្រុក ដែលទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញា ចិត្តដូចតទៅ៖

 ១- គោរពអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គិតយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហា ផ្ទៃ និងរដ្ឋបាលខេត្កំពង់ឆ្នាំង។ 

២- សាមគ្គីផ្ទៃក្នុងសហការជាមួយក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ និងប្រកបដោយតម្លាភាព។

 ៣- ខិតខំប្រឹងប្រែងបម្រើដោយស្មោះអស់ពីកម្លាំងកាយ ចិត្តក្នុងការបំពេញការងារជូនអង្គភាពឱ្យ ទទួលបានលទ្ធផលផ្លែផ្កា។

 ៤- ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពនានា ជុំវិញ ស្រុកឱ្យបានល្អ។ 

៥-ខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ ក្នុងការបម្រើ ប្រជាពលរដ្ឋឱ្យ អស់ពីកម្លាំង កាយ-ចិត្ត និងកម្លាំងប្រាជ្ញា-ស្មារតី ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវ ភាពរស់ នៅឱ្យមានភាពល្អប្រសើរ។

 ៦- អនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ៕

                           រាយការណ៏ដោយ លោក នៅ ផល សហការីប្រចាំខេត្តកំពង់ឆ្នាំង

 


 





                                        

Powered by Blogger.