ក្លឹបហាត់ប្រាណសោភ័ណបើកសម្ពោធសាខាទី 6 ក្រោមអធិបតីភាពលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត
ល្ងាចថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ លោកជំទាវ ស៊ីវ បូភ័ណ្ឌ អគ្គនាយការ ក្លឹបហាត់ប្រាណសោភ័ណ បានរៀបចំកម្មវិធីបើកសម្ពោធក្លឹបហាត់ប្រាណសាខាទី 6 របស់ខ្លួន មានទីតាំងស្ថិតនៅលើផ្លូវ២៧១ នៅជិតពេទ្យលោកសង្ឃ កែងផ្លូវទេពផន ជាពិសេសទីធ្លាធំទូលាយឧបករណ៍ហាត់ប្រាណសុទ្ធតែទំនើបៗ ទៅតាមស្តង់អន្តរជាតិ ហើយក៏មានគ្រូបង្ហាត់ដ៏មានបទពិសោធន៍ចាំជួយណែនាំ ពីរបៀបហាត់ផងដែរ។
លោកជំទាវ ស៊ីវ បូភ័ណ
បានប្រាប់ឲ្យដឹងថាក្លឹបហាត់ប្រាណរបស់លោកស្រីគឺបានបើកដំណើរការរយៈពេល 8 ឆ្នាំមកហើយសព្វថ្ងៃមាន 6 សាខា
សាខាទី 1 នៅផ្លូវ 16o ខណ្ឌទួលគោក សាខាទី 2 មាននៅបុរីឈូកវ៉ា 2 សាខាទី 3 គឺមាននៅព្រែកប្រា សាខាទី 4 និងទី 5 គឺនៅប្រទេសវៀតណាម សាខាទី 6 គឺនៅផ្លូវ 271 កែងនិងស្តុបដែលទើបនឹងសម្ពោធនៅថ្ងៃនេះ។
លោកជំទាវ បានបញ្ជាក់ទៀតថាមូលហេតុដែលលោកជំទាវសម្រេចចិត្តបើកក្លឹបហាត់ប្រាណនេះឡើងគឺចង់ឲ្យប្រជាពលរដ្ឋយើងទូទៅទទួលបាននូវសុខភាពល្អ មិនត្រឹមតែប៉ុណ្ណោះក្លឹបលោកជំទាវនៅខែក្រោយនេះ នឹងមានលក់អាហារបួសពីធម្មជាតិផ្សេងៗទៀត អ្វីដែលជាពិសេសខែនេះមានការទិញមួយថែមមួយ សម្រាប់ការហាត់ប្រាណនៅក្លឹបសោភ័ណបង់ជាប្រចាំខែ។
កម្មវិធីប្រូម៉ូសិនរបស់យើងមានគោលដៅចំបងក្នុងការផ្តល់ជូនអតិថិជននូវកម្លាំងនិងថាមពលសម្រាប់ឲ្យពួកគាត់អាចសម្រេចគោលដៅនេះ ទន្ទឹមនឹងធានាជូនពួកគាត់នូវសុខភាពផ្លូវកាយនិងផ្លូវចិត្ត។”
ជាចុងបញ្ចប់លោកជំទាវ លើកទឹកចិត្ត អតិថិជនទាំងអស់ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់គ្នា ចូលរួមហាត់ប្រាណដើម្បីសុខភាពនឹង ជៀសឆ្ងាយពីជំងឺផ្សេងៗ៕
Post a Comment