ជ្រុងមួយនៃដើមហេតុ ដែលបណ្តាលអោយកើតជាហឹង្សា របស់បងប្អូន រត់ម៉ូតូ Pass App និងម៉ូតូឌុប

 ជ្រុងមួយដើមនៃដើមហេតុ ដែលតែងតែបង្ករជាហឹង្សា ជាច្រើនដង របស់បងប្អូន រត់ម៉ូតូ Pass App និងម៉ូតូឌុប កើតចេញពី ភាពមិនប្រក្រតី ក្នុងរូបភាពរៀបចំសណ្តាប់ធ្នាប់ នៅចំណុច ច្រកទ្ធារអន្តជាតិប៉ោយប៉ែត ។

យោងតាមសំដីបងៗម៉ូតូឌុបថា “ អ្នកមានខ្សែ និងបង់ប្រាក់ ទើបមានឱកាស រត់ និងចត ចំណុចនោះ”

សូមបញ្ជាក់ថា កន្លងមកតែងមាន អំពើហឹង្សា កើតជាច្រើនដង ដោយមានភាពមិនស្មើគ្នា រវាងអ្នកមានខ្សែ ( បង់ប្រាក់ ) និង អ្នកអត់បង់ប្រាក់ មានការអនុវត្តសណ្តាប់ធ្នាប់ខុសគ្នាៗ ដោយលម្អៀងម្ខាងៗ ។

យ៉ាងណា នេះគ្រាន់ ជាសារ មួយ អង្គភាពយើងរង់ចាំ ការបកស្រាយ ពីភាគីពាក់ព័ន្ធ ។
រាយការណ៍ដោយ: លោក ផល វ៉ា

ក្រុមម៉ូតូ​ឌុ​ប ​និង​ក្រុម​ម៉ូតូកង់បី​ សរុប​មានគ្នា​ជិត​១០០​នាក់​ បាន​បើក​ឆាកប្រយុទ្ធ​​វា.យ​តប់​គ្នា​ បង្ក​ហិ.​ង្សា​កើត​ចេញពី​រឿង​ដណ្តើម​ម៉ូយ​គ្នា​ បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ​នៅ​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ​​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ការ​បើក​ឆាកប្រយុទ្ធ​គ្នា​នេះរវាង​ក្រុម​ម៉ូតូ​ឌុ​ប​​និង​ក្រុម​​ម៉ូតូកង់បី​ ​មាន​គ្នា​ជិត​១០០​នាក់​ មាន​ទាំង​ដំបង​ និង​ទាត់​ធាក់​គ្នា​ពេញ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ភ្លាម​ៗនោះ​គេ​​ឃើញ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ចេញ​អន្តរាគមន៍​ ដោយ​ហាមឃាត់​បំបែកហ្វូង​មិន​អោយ​វា.យ​តប់គ្នា​ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​​ដល់​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​។

តាម​ប្រភពពី​ក្រុម​ម៉ូតូឌុប​បាន​ប្រាប់ឱ្យ​ដឹង​​ថា​ មូលហេតុ​ដែល​ប្រើ​ហិ.ង្សា​វា.យ តប់​គ្នា​នេះ ​កើត​ចេញ ពី​ការ​ដណ្តើម​ម៉ូយ​គ្នា​រវាង​ក្រុម​​ម៉ូតូកង់បី​បាន​ដណ្តើម​ភ្ញៀវ​ពី​ក្រុម​ម៉ូតូឌុប​ ទើប​បង្ក​ហិ.​ង្សា​កើតឡើង​រហូត​ឈាន​ដល់​ក្រុម​ម៉ូតូឌុប​និង​​ក្រុម​ម៉ូតូកង់បី​​វា.យគ្នា ​ព្រោះ​កន្លង​មក​ធ្លាប់​បាន​ទំនាស់​ដណ្តើម​ម៉ូយ​គ្នា​បាន​កើតឡើង​២​ទៅ៣​ដងរួចមក​​ហើយ ​តែ​ទំនាស់​ត្រឹម​ពាក្យ​សំដី​​ប៉ុណ្ណោះ ។

ដោយឡែក​ក្រុម​​ម៉ូតូកង់បី​​បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា​ មូលហេតុ​កើត​ចេញពី​រឿង​ដណ្តើម​ម៉ូយ​គ្នា​​ ទើប​​បង្ក​អោយ​មាន​អំពើ​ហិ.ង្សា​កើតឡើង​ និង​ឈាន​ដល់​​ការ​​វា.យ​តប់​គ្នា​ បណ្តាល​​ឱ្យ​​មាន​អ្នក​របួស​ ។

មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​បានឱ្យ​ដឹង​​ថា ​ការ​ប្រទូស្តរ៉ាយ​រវាង​ក្រុម​ម៉ូតូឌុប​និង​ក្រុម​​ម៉ូតូកង់បី​​ដែល​វា.យតប់​អ្នក​បង្ក​ជា​ហិ.​ង្សា​កើតឡើង​ក្នុង​បរិវេណ ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ​ កម្លាំង​បាន​ធ្វើ​អន្តរាគមន៍​រំសាយ​ពួក​គាត់​អោយ​​ប​​ញ្ឈ​ប់​សកម្មភាព​វា.យតប់​គ្នា​ភ្លាម​ៗ​។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ បាន​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​បង្ក​ជា​ហិ.​ង្សា​រវាង​ក្រុម​ម៉ូតូឌុប​ និង​ក្រុម​​ម៉ូតូកង់បី​ដែល​វា.យតប់​គ្នា​នេះ​ ព្រោះតែ​រឿង​ដណ្តើម​ម៉ូយ​គ្នា​ ហើយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​បង្ក​ហិ.​ង្សា​វា.យតប់​គ្នា ​ដើម្បី​ហៅ​មក​ធ្វើ​កិច្ចសន្យា​ណែនាំ​អប់រំ​អោយ​បញ្ឈប់​សកម្មភាព​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ភ្ញៀវ​ជាតិ​ដែល​ឆ្លងកាត់​ និង​ឃើញ​សកម្មភាព​​ហិ.ង្សា​ខាងលើនេះ​ ​បាន​​លើកឡើង​ថា​ ​សកម្មភាព​វា.យ​តប់​គ្នា​បង្ក​ហិ.ង្សា​រវាង​ក្រុម​ម៉ូតូឌុប​ និង​​ក្រុម​ម៉ូតូកង់បី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្វើ​អោយ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​ចេញ​-​ចូល ​មាន​ព្រួយ​បារ​ម្ភ​​ពី​សុវ​ត្ថិ​ភាព ហើយ​សុំ​ឱ្យមានការ​រៀបចំ​សណ្តាប់ធ្នាប់​ មិន​ត្រូវ​ប្រទាញប្រទង់​ភ្ញៀវ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុវត្ថិភាព​ភ្ញៀវ​ ​៕

Powered by Blogger.