គ្រោះអគ្គិភ័យ ឆាបឆេះ Casino Gran Diamond និង Casino Poipet Resort នៅក្រុងប៉ោយប៉ែត

 គ្រោះអគ្គិភ័យ ឆាបឆេះ Casino Gran Diamond និង Casino Poipet Resort នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កាលពី​ វេលាម៉ោង១២:០០នាទីយប់ អាធ្រាត្រ យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ធ្វើឲ្យខូចខាតយ៉ាងដំណំ ហេតុការនេះបណ្តាលពីផ្ទុះសេ ចរន្ត អគ្គិសនី (កាមេរ៉ាសុវត្ថភាព) ។
នេះបើយោងតាម ប្រភពពីកន្លែងកើតហេតុ អគ្គិភ័យ ឆាប់ឆេះផ្ដើមចេញពី Casino Gran Diamond និង បន្ទាប់មកក៏ ឆេះរាលទៅ Casino Poipet Resort ។ មកទល់ពេលនេះ មិនទាន់ ដឹងថាទំហំនៃការ ខូចខាត និង មាន មនុស្ស ស្លាប់ និងរបួស ប៉ុន្មាននាក់ នោះទេ រង់ចាំ របាយការណ៍ពីអាជ្ញាធរ ។ អាជ្ញាធរដែនដី រួមមានកម្លាំងចម្រុះជាច្រើនអង្គភាព ព្យាយាមពន្លត់ និងរំដោះមនុស្សចេញពីអគារ យ៉ាងសស្រាក់សស្រាំ ។
មនុស្សជាច្រេីននាក់ជាប់លេីអគារ បេីកពិលទូរស័ព្ទក្រវិលសុំការជួយសង្គ្រោះ រីឯ ខ្លះទៀត ត្រូវសម្រេចចិត្តលោត ព្រោះអណ្ដាត ភ្លេីងឆេះកាន់តែកៀកខ្លួនទៅហេីយ នេះគឺករណីអគ្គិភ័យនៅបន្តឆេះ​កាស៊ីណូ ខាងលើនេះ មានមនុស្សជាច្រេីននាក់នៅជាប់ក្នុង អគារកំពុងឆេះនោះ គិតមកត្រឹមម៉ោង០៦ព្រឹកនេះ ​ ភ្លេីងមិនទាន់រលត់នៅឡើយទេ ហេីយក៏មានមនុស្សជាច្រេីននាក់ត្រូវបានជួយសង្គ្រោះចេញមកផងដែរ ។

យោងតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ។

លោកបានបញ្ជាក់ប្រាប់ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបញ្ជាផ្ទាល់របស់លោក សិទ្ធិ ឡោះ បានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ កម្លាំងកំពុងកិច្ចប្រតិបត្តិការជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត៕


Powered by Blogger.