បែកធ្លាយ ! ទាហានភូមិភាគ៤ លក់ដីសម្រាងទុករបស់រដ្ឋក្នុង១ហិកតា(តម្លៃ៣៣០០ដុល្លា) នឹងជួលតម្លៃក្នុង ១ហិកតា ( តម្លៃ៦០ទៅ៧០ម៉ឺនរៀល )

បើយើងតាមលិខិតទីស្តីការគណ:រដ្ឋមន្ត្រីលេខ៤១៧ សជណ.ដ ប ថ្ងៃចន្ទ៧កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្តី សូមជម្រាបជូន

-សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

-ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

-ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន -ឯកឧត្តមអភិបាលនគណៈអភិបាលខេត្តសៀមរាប

-ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ

កម្មវត្ថុ៖ ករណីសំណើសុំកាត់ឆ្វៀលដីទំហំ ៧ ២០៥ហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ទំហំ ១ ០៨៩ហិកតា និងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ៦១១៦ហិកតា ចេញពីតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដើម្បីរៀបចំទីតាំងយុទ្ធសាស្ត្រយោធភូមិភាគទី៤ "ទិសកណ្តាលអូរកូនតឹង” និងចុះបញ្ជីដីសម្បទានសង្គមកិច្ច។

យោង ៖ - លិខិតលេខ៧៣១ សណ ប.ស្ថ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន

ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្តេច ឯកឧត្តម មេត្តាជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍កាត់ឆ្វៀលដីទំហំ ៧ ២០៥ហិកតា ដែល ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ទំហំ ១០៨៩ហិកតា និង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ ៦១១៦ហិកតា ចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដើម្បីរៀបចំទីតាំងយុទ្ធសាស្ត្រយោធភូមិភាគទី៤ "ទិស កណ្តាលអូរកូនតឹង” និងចុះបញ្ជីដីសម្បទានសង្គមកិច្ច និងជូនក្រសួងបរិស្ថានដូចខាងក្រោម៖

១- ត្រូវសហការជាមួយក្រសួងការពារជាតិ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីសិក្សា និងដោះស្រាយ បញ្ចប់ផលប៉ះពាល់ដែលកើតមានជាយថាហេតុនៅទីតាំងដែលស្នើសុំសម្រាប់រៀបចំជាទីតាំងយុទ្ធសាស្ត យោធភូមិភាគទី៤ “ទិសកណ្តាលអូរកូនតឹង” និងដីសម្បទានសង្គមកិច្ចសម្រាប់បែងចែកជូនកងទ័ព និង គ្រួសារទ័ព។ ក្នុងនោះ ទីតាំងដែលជាន់នឹងដីសហគមន៍តំបន់ការពារធម្មជាតិជប់សោម ត្រូវរក្សាទុកផ្នែក ដែលមានស្ថានភាពព្រៃល្អប្រសើរទុកជូនសហគមន៍តំបន់ការពារធម្មជាតិជប់សោម ដើម្បីចូលរួមអភិរក្ស” និងប្រើប្រាស់ដោយនិរន្តរភាព។ 

២- ត្រូវសិក្សា និងដាក់បញ្ចូលករណីនេះក្នុងការរៀបចំកំណត់តំបន់ ក្នុងតំបន់ការពារធម្មជាតិ និង របៀងអភិរក្សជីវៈចម្រុះ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលក្រសួងបរិស្ថាន បាននិងកំពុងរៀបចំជាបន្តបន្ទាប់។

៣- សម្រាប់ទីតាំង ដែលគ្រោងនឹងរៀបចំជាទីតាំងយុទ្ធសាស្ត្រយោធភូមិភាគទី៤ "ទិសកណ្ដាល អូរកូនតឹង” អនុញ្ញាតឱ្យបញ្ជាការដ្ឋានយោធភូមិភាគទី៤ អាចប្រើប្រាស់ និងអាស្រ័យផល តែពុំមានសិទ្ធិ ក្នុងការចាត់ចែងឡើយ ហើយទីតាំងនេះតម្រូវឱ្យចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ ដែលក្រសួងបរិស្ថានជា អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដោយរក្សាទុកនូវទីតាំងព្រៃដែលស្ថិតនៅតាមមាត់អូរធម្មជាតិ និងទីជម្រាល នានា ដើម្បីថែរក្សាការពារប្រភពទឹក និងការប្រើប្រាស់សម្រាប់កងទ័ព និងប្រជាពលរដ្ឋទូទៅ។ ត្រូវពិភាក្សាឱ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយការជាន់ទៅលើដីដែលរដ្ឋបានប្រគល់ជូនគ្រួសារកងទ័ព និងប្រជាជនរួចហើយ។

សេចក្តីដូចបានជម្រាបជូនខាងលើសូមសម្តេច ឯកឧត្តមមេត្តាជ្រាបនិងចាត់ចែងអនុវត្ត៕

ជា.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រីរដ្ឋលេខាធិការ ( ឯកឧត្តម កែន សត្ថា )

បើតាម (ជំពូកទី៣) គឺខាងភូមិភាគ៤គឺមិនមានសិទ្ធិចាត់ចែងលើដីនោះឡើយតែផ្ទុយទៅវិញខាងទាហានភូមិភាគ៤ មិនត្រឹមតែមិនអនុវត្តតាមសេចក្តីសម្រេចខាងលើនោះទេ បែរហានលក់ដីនៅទីតាំងខាងលើអោយប្រជាពលរដ្ឋ ក្នុង១ហិកតា(តម្លៃ៣៣០០ដុល្លា)ថែមទៀតផង នឹងជួលដីអោយប្រជាពលរដ្ឋក្នុង១ហិកតាក្នុងតម្លៃ៦០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀលទាំងនេះគួរបញ្ជាក់បានថាកន្ទេធំបន្លំដេក។ចំណែកលោកឯកឧត្តមសេនីយ៍ទោ ហាក់ សេងហួត បានបញ្ជាក់ប្រាប់សារព័ត៌មានយើងខ្ញុំតាមតេលេក្រាមរបស់លោកថា តំបន់ខាងលើកាត់ឆ្វៀលអោយកងទ័ពនឹង ដីសម្បទាន សង្គមកិច្ចត្រង់គ្រួសារកងទ័ពលក់ក្នុងតម្លៃយ៉ាងណាគឺគាត់អត់ដឹងទេ ។

អង្គភាពយើងខ្ញុំរិះគន់ក្នុងនៃស្ថាបនាដោយគ្មានចេតនាណាមួយ ដើម្បីជាន់ពន្លិចឬក៏បង្កាច់បង្ខូចកេរ្តិ៍ ឈ្មោះបុគ្គលណា ឡើយ ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមីពាក់ព័ន្ធនឹងរឿងរ៉ាវ ខាងលើរៀងរាល់ ម៉ោងធ្វើការ។ 


Powered by Blogger.