ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុ.ករថយន្តអាល់ហ្វាត ចំពាក់កណ្តាលរបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជន២នាក់ បានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណះពេលជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្ត ALPHARD បើកឆ្លងផ្លូវបំបែកជាបួនកាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លើផ្លូវ១៩កែងផ្លូវ១៧៨សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកALPHARDពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BU-2898បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ១៩ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម ខណះពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមាន យុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IT 3873 ជិះឌុបគ្នាតាមបណ្ដោយផ្លូវលេខ១២៨ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនខណះពេលជិះមកដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យខូចខារខាងឆ្វេងយ៉ាងដំណំ ចំណែកឯយុវជនជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។

បន្ទាប់ពីកើតហេតុ ដោយភាគីម្ខាងរងរបួសធ្ងន់មិនអាចសម្រួលគ្នាបាន សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំឲ្យភាគីទាំងសង្ខារសម្រួលគ្នានៅពេលក្រោយ៕







Powered by Blogger.