ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ចំនួន ២៦វត្ត ក្នុងខេត្តព្រៃវែង

 ព្រៃវែង ៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវ បានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ចំនួន ២៦វត្ត នៅក្នុងខេត្តព្រៃវែង។


ទៀនវស្សា និងទេយ្យទាន ដែលឯកឧត្តម ស សុខា និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃទាំង ២៦វត្ត នាឱកាសនោះ ក្នុង ១វត្តៗរួមមាន ៖ ទៀនវស្សា ១គូ បាឡុង ១ឈុត ស្លាដក ១០ប្រអប់ អង្ករផ្កាខ្ញី ២បាវ ត្រីខកំប៉ុង ១កេសធំ មីជាតិ ៦កេស ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស ទឹកស៊ីអ៉ីវ ៥យួរ ទឹកត្រី ៥យួរ អំបិល ៥គីឡូក្រាម ស្ករស ៥គីឡូក្រាម ប៊ីចេង ៥កញ្ចប់ ឆៃប៉ូវ ២គីឡូក្រាម និងបច្ច័យ ១លានរៀល៕












Powered by Blogger.