ទីបំផុត! ក្រុមយុវជនបើកឆាកប្រយុទ្ធគ្នាចំនួន៥នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តហើយ
ខេត្តស្វាយរៀង ៖ ក្រុមក្មេងទំនើ.ង២ក្រុមបានបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហា.វ ដោយជិះម៉ូតូ ដេញកាប់គ្នានៅលើដងផ្លូវ បណ្តាលឲ្យរងរបួសទាំងសងខាង គឺរបួសធ្ងន់២នាក់ស្រាល៣នាក់ ឈាមស្រោចដងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមដងផ្លូវ។
ករណីខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានក្រុមក្មេ.ងទំនើ.ង២ក្រុមដេញកា.ប់ប្រហារគ្នានៅលើដងផ្លូវរួចមក លោកអធិការនគបាលស្រុកកំពង់រោទ៌បានបញ្ជាឲ្យ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន និងប្រជាពលរដ្ឋ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង២ក្រុម ចំនួន ៥នាក់ ដែលបានបង្កសកម្មភាពយកកាំបិ.តដេញកាប់គ្នាទៅវិញទៅមក បណ្តាលអោយរងរបួស ០៥នាក់ (របួសធ្ងន់ ០២នាក់) ព្រមទាំងបានដកហូត ម៉ូតូ២គ្រឿង និងកាំបិត១ដើម។
តាមប្រភពបន្តថា ជនរងរបួសត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបក្រោយពីពិនិត្យព្យាបាលរួច បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងនោះ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនមកតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
Post a Comment