ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត នឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិ ប ត្តិការអនុវត្តច្បាប់!

ភ្នំពេញ ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ ប ត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូ តអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហា ណូ យ សាធា  រ ណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចជំនួបនោះឯកឧត្តមឯកអគ្គរាជទូ តអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការនៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិ ប ត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេច បាននាពេលឆាប់ៗ។

ជាមួយគ្នានេះឯកឧត្តម Mohammed Ismaeil A. Dahlwy ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីសំណើឱ្យមានមន្រ្តីទំនា ក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិ ប ត្តិ ការរវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។  ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបា លអារ៉ាប៊ីសាអូឌីត នឹងអាចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នារយៈពេល៤ខែខាងមុខនេះ និងសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបើកស្ថានទូតនៅអារ៉ាប៊ីសាអូឌីត នាពេលអនាគតដូចគ្នាដែរ។

ជាការឆ្លើយតបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍ និងចាត់ទុកវត្តមានរបស់ឯកឧត្តមឯកអគ្គរាជទូត ថាជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងការលើ កកម្ពស់កិច្ចសហប្រតិបត្តិកា រកាន់តែជិតស្និទ្ធ   រវា ងអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃផ្ទាល់។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនា ក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនា ក់  ទំនងការទូត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានប ន្តពង្រឹងពង្រីកឥតឈប់ឈ រ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

                                      









 

Powered by Blogger.